Author: admin

អ៊ីស្រាអែល បើកការវាយឆ្មក់តាមផ្លូវគោកមានកំណត់លើតំបន់ហ្គាហ្សា ខណៈកងកម្លាំងកំពុងប្រមូលម្តុំតាមព្រំដែនសម្រាប់ការវាយលុកពេញលេញ

(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទ (២៣ តុលា) ថា កងកម្លាំងជើងគោករបស់ខ្លួន បានបើកការវាយឆ្មក់មានកំណត់លើតំបន់ហ្គាហ្សាស្ទ្រីប និងបានបង្កើនការវាយប្រហារតាមអាកាស ប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ខណៈភាគីទាំងសងខាងកំពុងត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់នៃ សង្គ្រាមដែលកើនឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ ចលនាហាម៉ាស់ប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមយុទ្ធជនរបស់ខ្លួនបានប៉ះទង្គិចជាមួយកម្លាំងពាសដែក ដែលបានជ្រៀតចូលតំបន់ហ្គាហ្សាស្ទ្រីបភាគខាងត្បូង និងបានបំផ្លាញសម្ភារៈយោធាអ៊ីស្រាអែលមួយចំនួន មុនពេលត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញ។ ទោះជាយ៉ាងណា មិន​មាន​ការ​អត្ថាធិប្បាយ​ពី​អ៊ីស្រាអែល​លើ​ការ​ខាត​បង់​បែប​នេះ​ទេ។ វាមិនច្បាស់ទេថានៅពេលណា ដែលអ៊ីស្រាអែលអាចចាប់ផ្តើមការលុកលុយពេញលេញនោះទេ។ កងទ័ពដ៏មានឥទ្ធិពលបំផុតនៅមជ្ឈិមបូព៌ា បានប្រឈមមុខនឹងក្រុមដែលបានសាងសង់ឃ្លាំងអាវុធដ៏មានឥទ្ធិពល ដោយមានជំនួយពីអ៊ីរ៉ង់ ហើយកំពុងប្រយុទ្ធនៅក្នុងតំបន់ទីក្រុងដែលមានមនុស្សច្រើន…

វិភាគអន្តរជាតិ៖ ហេតុអ្វីចិន មិនអាចបើកភ្នែកមើលសង្រ្គាមធំមួយទៀត ផ្ទុះឡើង?

(វ៉ាស៊ីនតោន)៖ ខណៈសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាសកំពុងបង្កជាភាពភ័យខ្លាចពីការផ្ទុះទៅជាសង្រ្គាមទ្រង់ទ្រាយធំ ដែលនឹងបង្កអស្ថិរភាពក្នុងតំបន់ មជ្ឈិមបូព៌ាទាំងមូល ចិនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ ខណៈរិះគន់សកម្មភាពរបស់អ៉ីស្រាអែល និងបង្ហាញការគាំទ្រដល់ដំណោះស្រាយ រដ្ឋ២សម្រាប់ប៉ាឡេស្ទីន និងអ៉ីស្រាអែល។ ការប្រកាន់យកគោលជំហរបែបនេះគឺស្របទៅនឹងការគាំទ្រជាយូរអង្វែងណាស់មកហើយរបស់ចិន ចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន។ ប៉ុន្តែ នេះក៏បង្ហាញដែរពីការបែកបាក់គ្នាកាន់តែខ្លាំងរវាងចិន និងសហរដ្ឋអាមេរិកដែលបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ អ្វីដែលហៅថាជាសិទ្ធិសងសឹករបស់អ៉ីស្រាអែលទៅនឹងក្រុមហាម៉ាស។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោកពឹងផ្អែកយ៉ាងខ្លាំងលើរុស្ស៉ី និងតំបន់មជ្ឈិមបូព៌ា ដើម្បីបំពេញតម្រូវការថាមពលដែលជា សសៃឈាមមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយរុស្ស៉ី ជាពិសេសតំបន់មជ្ឈិមបូព៌ាក៏ជាដៃគូដ៏សំខាន់នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ ទីក្រុងប៉េកាំងផងដែរ។ ចិនជាប្រទេសនាំចូលប្រេងធំជាងគេបំផុតនៅលើពិភពលោក ដោយក្នុងនោះប្រេង ៧០ភាគរយដែលប្រើប្រាស់ គឺទិញពីបរទេស។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក…

យោធាអ៉ីស្រាអែល ប្រកាសផែនការជម្លៀសប្រជាជនចេញពីទីក្រុងនៅភាគខាងជើង ក្រោយការប៉ះទង្គិចគ្នាជាមួយក្រុម Hezbollah របស់លីបង់

(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីស្រាអែលបានប្រកាសពីផែនការ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុង Kiryat Shmona ដែលស្ថិតនៅភាគខាងជើងប្រទេស ក្រោយមួយរយៈមកនេះ មានការប៉ះទង្គិចគ្នាបន្តបន្ទាប់ជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា (Hezbollah) នៅតាមបណ្តោយព្រំប្រទល់ជាប់នឹងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។ យោធាអ៉ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បញ្ជាការដ្ឋានភូមិភាគខាងជើង បានជូនដំណឹងអំពីការសម្រេចចិត្ត​ជម្លៀសប្រជាជនដល់អភិបាលក្រុង Kiryat Shmona រួចរាល់ហើយ។ ផែនការនេះនឹងត្រូវចាត់ចែងដោយអាជ្ញាធរក្នុងតំបន់ រួមជាមួយ​ក្រសួងទេសចរណ៍និងក្រសួងការពារជាតិ»។ យោធាអ៉ីស្រាអែល ក៏បានបន្ថែមដែរថា កងកម្លាំងរបស់ខ្លួនបានបន្តការវាយប្រហារប្រឆាំងក្រុម…

You missed