Category: ព័តមានជាតិ

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។ ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូចនិងអ្នកមានលុយ មានអំណាច អាចដាក់គ្រឿងចក្រ អេស្កា (អាប៊ុល) ឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃបរិស្ថាន របស់រដ្ឋគ្មានច្បាប់អនុញ្ញាត ធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា និងទុកលក់បន្តទៅឲ្យអ្នកមានលុយ…

ពលរដ្ឋ ជាប្រជា សហគមន៍ ព្រៃឡង់ សង្ឃឹមថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការ ឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្ដក្រចេះ

ខេត្តក្រចេះ÷ ភូមិសាស្រ្ដ ដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវ របស់ លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ…

បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ កំពុងកូរទឹកឱ្យល្អក់ ដើម្បីបិទបាំងអំពើរអាក្រក់របស់ខ្លួន…

ក្រចេះ៖ ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ រួមទាំងក្រុមជនខិលខូច ឈ្មោះ ភួង រ៉ា បានកំពុងដើរតួរយ៉ាងសស្រាកសស្រាំ កៀគរប្រជាពលរដ្ឋ និងបំភ័យប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ខណៈដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលលើដីដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមប្រភពច្បាស់ការណ៍មួយបានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមខិលខូច ដែលបានចូលទៅបោះបង្គោលលើដីដែលមិនបានអាស្រ័យផលជាក់ស្ដែង កំពុងភ័យខ្លួន ប្រឈមមុខច្បាប់ បានប្រើល្បិចជាបំភ័យពលរដ្ឋដែលបានអាស្រ័យផលត្រឹមត្រូវ ធ្វើការតវ៉ា ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយប្រាប់ប្រជាពលរដ្ឋថា និងមានគេមកយកដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួលមានការ ភ័យខ្លាច ព្រោះត្រូវបាត់បង់ដីរបស់ពួកគាត់។ ការ ញុះញង់ បំភ័យពលរដ្ឋនេះ ល្បិចរបស់ជនខិលខូច…

ដីគម្របព្រៃឈើរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងខេត្ដក្រចេះត្រូវបាន ឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត រុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន

ក្រចេះ៖ ពិតជាមិនញញើតនឹងច្បាប់អ្វីបន្ដិសោះឡើយ ដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ រាប់ពាន់ហិកតា ត្រូវបានក្រុមខិលខូចលួចឃុបឃិតរុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន សាងសង់ផ្ទះយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ទើបការរុករានទន្ទា្រនដីគម្របព្រៃរបស់រដ្ឋធ្វើបានយ៉ាងរលូនបែបនេះ។ បើតាមការបង្ហើបរបស់ប្រជាពលរដ្ឋប្រាប់ថា ការរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ មានមេឃ្លោងមួយក្រុមបានទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទីតាំងដីគម្របព្រៃដែលក្រុមខិលខូចចូលរុនរានទន្ទ្រាននោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម នឹងភូមិអូរគគីរ ភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលចូលរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ÷ ទី១.ឈ្មោះ ភួង រ៉ា -ទី២.ឈ្មោះ…