Month: July 2024

លោកជី គឹមហៃអភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀត ត្រូវបានពលរដ្ឋប្ដឹង ទៅក្រសួងនិងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿទឹកប្រាក់ ជាង៤០០០០ដុល្លារ..

លោកជី គឹមហៃ អភិបាលស្រុកស្អាង និងមន្ត្រីសាលាស្រុកស្អាង ចំនួន ៣រូបទៀត ត្រូវបានប្រជាពលរដ្ឋម្នាក់បានប្ដឹងទៅស្ថាប័ន អង្គភាពកំពូលៗចំនួន៥ ពាក់ព័ន្ធរឿងយកប្រាក់ជាង បួនម៉ឺនដុល្លារ កាលពីកំឡុងឆ្នាំ ២០២២ ជាថ្នូរលើសាហុយវាស់វែងដី។បើតាមលោក រដ្ឋតារា បានប្រាប់អង្គភាពសារព័ត៌មានយើងថា តាមពាក្យបណ្ដឹង ដែលរូបលោកបានប្ដឹងនោះមានឈ្មោះ ទី១ ឈ្មោះ ជី គឹមហៃ មានតួនាទី ជាអភិបាលស្រុកស្អាង ទី២ ឈ្មោះ អេង វណ្ណឌី មានតួនាទី ជាអភិបាលរងស្រុកស្អាង ទី៣ឈ្មោះ…

ក្រសួងបរិស្ថាន បេីកសម្ពោធពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេី 

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥កេីត ខែអាសាឍ ឆ្នាំរោង ព.ស ២០៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានរៀបចំពិធីសម្ពោធបេីកដំណើរព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេីដោយឥតគិតថ្លៃ ក្រោមមូលបទ” ពន្លកបៃតង និងវេទិកា កេសរកូលជាតិលេីកទី៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពីមន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងបណ្ដាក្រសួងមួយចំនួន តំណាងស្ថាទូត អង្គការអន្ដរជាតិ ព្រមទាំងសិស្សានុសិស្ស ជាច្រើននាក់ទៀតផងដែរ។ សូមបញ្ជាក់ផងដែរថា…

សកម្មជនបំផ្លាញព្រៃឈេី បានកំពុងសំរុកដឹកជញ្ជូន ធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងសកម្ម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល…

ខេត្តក្រចេះ៖​ ប្រភពពីប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមកថា លោក​ថៃ​គា មេសកម្មជន​ រកសុីដឹងធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀវណាតយ៉ាងសកម្ម។ ពេលបានទទួលដំណឹងនេះហើយ នៅថ្ងៃចន្ទទី ៨ខែកក្កដាឆ្នាំ ២០២៤ វេលាម៉ោង ៦.៣០នាទីមានរថយន្តខ្នាតយក្សពីរគ្រឿងបានដឹកធ្យូងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះពិតប្រាកដមែន ពេលដែបានឃើញការដឹកជញ្ជូននេះហើយ អ្នកសារព័ត៌មាន យើងបានថតផ្តិតយករូបភាពមកធ្វើការចុះផ្សាយដើម្បីជូនដំណឹងដលថ្នាកលដឹកនាំឱ្យលោកបានជ្រាប។ ប្រជាពលរដ្ឋម្នាក់ ដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ​ មានចម្ងល់លើកឡើងថា ការដែលដឹកជញ្ជូនធ្យូងរបស់លោកថៃគានេះ មានការឆ្លងកាត់ ប៉ុស្តិ៍នឹងមន្ទីរពាក់ពន្ធ័ជាច្រើន ចុះហេតុអ្វីបានជាលោកថៃគា ដឹកធ្យូងយកទៅលក់នៅក្រៅប្រទេសបានយ៉ាងរលូនបែបនេះ? ចំណែក លោក…

ជាឱកាសល្អ សម្រាប់កម្ពុជា ក្រសួងបរិស្ថាន រៀបចំពិធីតាំងពិព័រណ៍ និងចែកដើមឈើដោយឥតគិតថ្លៃ

ភ្នំពេញ៖ បើតាម ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់មកអង្គភាពសារព័ត៌មានយើងនៅថ្ងៃទី ០១ ខែកក្ដដា នេះថា គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួង និងមន្ទីរបរិស្ថានទូទាំងប្រទេស បណ្ដុះកូនឈើបានចំនួន ១,៣៤២,៦៧៩ ដើមរួចហើយ និងមានជាច្រើនប្រភេទ សម្រាប់ធ្វើការចែកជូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ រដ្ឋបាលខេត្ដ និងប្រជាសហគមន៍ នៅគ្រប់តំបន់ ក្នុងឱកាសតាំងពិព័រណ៍ រយៈពេល…