សណ្ឋាគារ ផាមរីវេី បង្ហូរទឹកកង្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត តើមន្ត្រីពាក់ព័ន្ធមានដឹងដែរឬទេ?
ខេត្តកំពង់ស្ពឺ ៖ តាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបានពីប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាមានការបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវបានគេសង្ស័យថាជារបស់ ឧកញ៉ាម្នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តកំពង់ស្ពឺ នេះតែម្តង ដោយគ្មានគិតពីផលប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ នឹងមិនញញេីតខ្លាចអាជ្ញាធរបន្តិចសោះឡេីយ ព្រោះថានៅក្រោមកន្លែងដែលបង្ហូរទឹកកង្វក់នោះ គឺជាអាងស្តុបទឹកស្អាតដេីម្បីចែកចាយបងប្អូនដល់ប្រជាពលរដ្ឋដែលគាត់បានប្រេីប្រាស់ទូទាំងខេត្តកំពង់ស្ពឺ ។សូមពិចារណាមេីលថាតេីនឹងមានផលប៉ះពាល់អ្វីខ្លះទៀតនៃការបង្ហូរទឹកកង្វក់ចូលក្នុងស្ទឹងបែបនេះ? ប្រជាពលរដ្ឋមានកាងឿយថា តើរឿងបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោតនេះ តើលោកប្រធានមន្ទីរបរិស្ថាន នឹងអង្គភាពដែលពាក់ព័ន្ធទាំងអស់មានបានដឹងដែរឬទេ? ឬក៌បានដឹងហើយតែធ្វើមិនដឹងមិនលឺ ដោយសារតែបានលាភសក្ការៈពីម្ចាស់សណ្ឋាគារនេះហើយមើលទៅបានជាស្ងាត់ឈឹងបែបនេះ? យោងតាមប្រសាសន៍…