គេហទំព័រ www.vop-news-tv.com ដំណើរការតាមប្រកាសលេខ ២២៥ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
គេហទំព័រ VOP News (www.vop-news-tv.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋាន ជូនដល់យោធិន​ នៃកងអនុសេនាធំចល័ត (វគ្គ៤៦ និងវគ្ក៤៧) ចំនួន ៧២នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងកាត់ឯកសណ្ឋានប្រតិបត្តិការ ជូនដល់យោធិននៃកងអនុសេនាធំចល័ត (វគ្គ៤៦ និងវគ្ក៤៧) ចំនួន ៧២នាក់ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ថ្លែងក្នុង​ពិធី​នេះ​ តាម​ប្រសាសន៍​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានលើកឡើងនៅចំនុចខ្វះខាតមួយចំនួនដែលកម្លាំងកងអនុសេនាធំរបស់យើងអនុវត្តកន្លងមក តែទោះជាយ៉ាងណាក៏ដោយក៏នាយទាហានរងរបស់យើងបានខិតខំបំពេញការងារ ជូនអង្គភាពបានច្រើន ហើយសម្រាប់ការងារប្រចាំថ្ងៃនេះគឺជាបទពិសោធន៍ និងជាមេរៀនសម្រាប់ប្អូនៗទាំងអស់គ្នា ដូចឆ្នេះសូមប្អូនៗទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងខិតខំរៀនបន្តទៅទៀត ដើម្បីពង្រឹងសមត្ថភាពបន្ថែម។

ជាពិសេសក៏បានផ្តាំផ្ងើរ ដោយសង្កត់ធ្ងន់​​ថាចំពោះនាយទាហានទាំងអស់៖ ត្រូវតែបន្តខិតចំរៀនសូត្របន្ថែមទៀត ហើយត្រូវយកចិត្តទុកដាក់ចំពោះតួនាទី ភារកិច្ចការងារ គោរពបទបញ្ជា​​​ ហាមដើរហូបចុកគ្រឿងស្រវឹងដែលអាចបង្ករជាបញ្ហា​ និងមិនត្រូវដើរលេងយប់ផ្តេសផ្តាសដោយគ្មានបទបញ្ជា​ មិនត្រូវផុសបញ្ជេញអារម្មរណ៍និងខំមិនផ្តេសផ្តាសក្នុងបណ្តាញសង្គមផ្សេងៗ ត្រូវចាក់ឲ្យឆ្ងាយពីគ្រឿងញៀន​ និងគោរពនិងស្រលាញ់គ្នា ដោយត្រូវមានសាមគ្គីផ្ទៃក្នុងឲ្យបានល្អជាពិសេស។ ហើយមុននឹងបញ្ចប់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានជូនពរដល់ នាយទាហានទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច​ជានិរន្តរ៍​ផងដែរ ៕




































Previous Post Next Post