ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំ និងពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដា SOP នៃមជ្ឈមណ្ឌុលបញ្ជាការប្រព័ន្ធសមាហរណកម្ម ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
Tags:
ព័ត៌មានជាតិ







