ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

 

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាសមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀតនភកម្ពុជានៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា ដែលបានចូលមករួមចំណែកដើម្បីធ្វើបុណ្យធ្វើទាន នៅក្នុងវត្តជ្រៃបិទមាសនេះ ហើយផ្តល់លទ្ធភាពឱ្យវត្តកសាងបាននូវសមិទ្ធផលដ៏ល្អសម្រាប់ការគោរពបូជា។

 

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ បាននឹងកំពុងបន្តការងារពីរាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងបេសកកម្ម ជាឧត្តមប្រយោជន៍ជូនជាតិ និងដើម្បីសម្រេចឱ្យបាននូវ គោលនយោបាយធំៗ ជាអាទិភាពរួមមានទី១៖ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស, ២៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីឱ្យបានសមរម្យប្រកបដោយភាព ថ្លៃថ្នូរ, ទី៣៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពប្រជាជន និងពង្រឹងនីតិរដ្ឋ, ទី៤៖ ពង្រឹង រដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន និងទី៥៖ បន្តជំរុញការកទម្រង់ ដើម្បីអភិបាលកិច្ចល្អ និងក្លាយជាអារ្យប្រទេសជឿន លឿនមួយក្នុងតំបន់ជាមួយនឹងស្នាមញញឹម និងក្តីសង្ឃឹមរបស់ប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed