សណ្ឋាគារ ផាមរីវេី បង្ហូរទឹកកង្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត តើមន្ត្រីពាក់ព័ន្ធមានដឹងដែរឬទេ?
ខេត្តកំពង់ស្ពឺ ៖ តាមប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបានពីប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថាមានការបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលត្រូវបានគេសង្ស័យថាជារបស់ ឧកញ៉ាម្នាក់ដែលមានឥទ្ធិពលនៅក្នុងខេត្តកំពង់ស្ពឺ នេះតែម្តង ដោយគ្មានគិតពីផលប៉ះពាល់ដល់បរិស្ថាន សុខភាពប្រជាពលរដ្ឋ នឹងមិនញញេីតខ្លាចអាជ្ញាធរបន្តិចសោះឡេីយ ព្រោះថានៅក្រោមកន្លែងដែលបង្ហូរទឹកកង្វក់នោះ គឺជាអាងស្តុបទឹកស្អាតដេីម្បីចែកចាយបងប្អូនដល់ប្រជាពលរដ្ឋដែលគាត់បានប្រេីប្រាស់ទូទាំងខេត្តកំពង់ស្ពឺ ។សូមពិចារណាមេីលថាតេីនឹងមានផលប៉ះពាល់អ្វីខ្លះទៀតនៃការបង្ហូរទឹកកង្វក់ចូលក្នុងស្ទឹងបែបនេះ? ប្រជាពលរដ្ឋមានកាងឿយថា តើរឿងបង្ហូរទឹកកង្វក់ចេញពីសណ្ឋាគារ ផាមរីវេី ចូលទៅក្នុងស្ទឹងព្រែកត្នោតនេះ តើលោកប្រធានមន្ទីរបរិស្ថាន នឹងអង្គភាពដែលពាក់ព័ន្ធទាំងអស់មានបានដឹងដែរឬទេ? ឬក៌បានដឹងហើយតែធ្វើមិនដឹងមិនលឺ ដោយសារតែបានលាភសក្ការៈពីម្ចាស់សណ្ឋាគារនេះហើយមើលទៅបានជាស្ងាត់ឈឹងបែបនេះ? យោងតាមប្រសាសន៍…
ក្រុមហ៊ុន ថាប់ រស្មី ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-Newscom បានធ្វើការបង្ហោះផ្សព្វផ្សាយ ក្នុងរូបភាពចោទប្រកាន់មកលើក្រុមហ៊ុន ថាប់ រស្មី )…….!
ខេត្តបន្ទាយមានជ័យ ៖ ក្រុមហ៊ុន ថាប់ រស្មី មានកិត្ដិយសសូមជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានជាតិ និងអន្ដរជាតិ មេត្ដាជ្រាបថា៖ ជំវិញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ គេហទំព័រ ស៊ីអេចខេ-ញូស៍.ខម CHK-News.com មានចំណងជើងថា «កសិករយ៉ាប់ហើយបើចឹងនោះក្រុមហ៊ុនថាប់រស្មី (ឧកញ៉ាណាន់) នៅខេត្ដបន្ទាយមានជ័យ មានអំណាចធំម្លេសចាប់បង្ខំពលរដ្ឋដឹកគោ ក្របី លក់ដូរតិចតួច បង់លុយរាប់លាន ខណៈក្រុមហ៊ុនមានតែច្បាប់នាំគោ ក្របីពីថៃ តាមច្រករបៀងអូរបីជាន់ ទៅវៀតណាម តែធាតុពិតគឺ..» កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ។នេះតាមការចុះផ្សាយដោយគ្មានមូលដ្ឋាន…
ព្រះសង្ឃ ជាព្រះចៅអធិការស្ដីទី ត្រូវបណ្ដេញចេញពីវត្ដ ខណៈប្រជាពលរដ្ឋចំណុះជើងវត្ដ កើតទុក្ខមិនសុខចិត្ដ..!
កំពង់ចាម៖ អនុគុណស្រុកព្រៃឈរ បានបញ្ចប់មុខដំណែង និងបណ្ដេញព្រះសង្ឃ ឈុន ណន ចេញពីវត្ដប្រាសាទ ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្ដកំពង់ចាម បើតាមសម្ដីប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលជាចំណុះជើងវត្ដ បានលើកឡើងថា ពួកគាត់ពិតជាមានការសោកស្ដោយ ជាពន់ពេក ចំពោះការសម្រេចបញ្ចប់មុខដំណែងព្រះសង្ឃ ឈុន ណន និងបានបណ្ដេញលោក ឱ្យចាកចេញពីវត្ដ ទាំងដែលលោក បានខិតខំកសាង នូវសម្មិទ្ធផលជាច្រើន ក្នុងវត្ដប្រាសាទ នៅអំឡុងពេលដែលលោក បាននិមន្ដមកកាន់ជាព្រះចៅអធិការស្ដីទី ប្រមាណជាង ៧ខែ។ ប្រជាពលរដ្ឋបានបន្ដទៀតថា…
កូនត្នោតជាង៥៥៥៥ដើម ត្រូវបានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង
ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍…
មន្ត្រីបរិស្ថានចាប់បង្ក្រាបគោយន្តកន្ត្រៃដឹកឈើដុល ទាលុយរាប់រយដុល្លារ ជាថ្នូរនិងការដោះលែង ពលរដ្ឋថារថយន្តដឹកឈើនិងរថយន្តដឹកធ្យូងជាច្រើនគ្រឿងទៀតមិនបង្ក្រាប ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ..!(វគ្គ១)
ខេត្តកំពង់ស្ពឺ៖ កាលពីកន្លងទៅឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹង និងបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើក លែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ បើតាមប្រភពបែកធ្លាយមកថា កាលពីយប់ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ មន្ត្រីបរិស្ថានប្រចាំការនៅចំណុច ស្នាក់ការ តេទឹកពុះ ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ក្រាប គោយន្តកន្ត្រៃដឹកឈើដុល ចំនួន៣គ្រឿង យកមករក្សាទុក នូវស្នាក់ការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ក៏ប៉ុន្តែការបង្ក្រាបគោយន្តខាងលើនេះធ្វើឡើងមិនទាន់បានបាត់ស្ងៀមផ្សែងម៉ាស៊ីនគោយន្តផង…
តើលោក យូ សុវិចិត្រ ដែលជានាយសង្កាត់រដ្ឋបាលជលផលកំពង់លួង កំពុងធ្វើអ្វីដែរ បានជាបណ្តោយឱ្យមានបទល្មើសនេសាទខុសច្បាប់ រីកដូចផ្សិតពាសពេញផ្ទៃបឹងទន្លេសាបនារដូវបិតនេសាទ..?(វគ្គ២)
ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋ បានរាយការណ៍ថាបទល្មើសនេសាទ របាំងលប ណររ៉ាវសាច់ក្រហម ស្បៃមុងក្រឡាញឹក ដែលមានប្រវែងវែងៗរាប់រយខ្សែ កំពុងតែបណ្ដែតខ្លួនលើផ្ទៃទឹកបឹងទន្លេសាបយ៉ាងព្រោងព្រាតជារៀងរាល់ថ្ងៃទោះក្រសួងចេញសេចក្តីជូនដំណឹង ស្ដីពី រដូវបិទនេសាទក៏ដោយ ប៉ុន្តែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈក្នុងការបង្ក្រាបសោះ ដែរស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជាក់ស្ដែងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ក្រុមអ្នកសារព័ត៌មានយើង បានចុះទៅដល់ទីតាំងមួយចំនួនរួមមាន ១.ចាប់ពីចំណុច ជ្រោយតាអិន.និងកំពុងស្ទឹង ស្ថិតក្នុងចំណុចនេះដែរតាមប្រភពប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាម្ចាស់របាំង ដែលមានឈ្មោះ វៀត. ដាំ. ម៉ាម់. ក្ដី. បងរ៉េត. តាអាត ។២.ចាប់ពីចំណុច…
បទល្មើសនេសាទ នៅតែបន្តរីករាលដាលពេញផ្ទៃបឹងទន្លេសាប ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ នៅរដូវបិទនេសាទ..! (វគ្គ១)
ខេត្តពោធិ៍សាត់÷ បទល្មើសរបាំងស្បៃក្រឡាញឹក និង របាំងណរ៉ាវវេងៗរាប់រយខ្សែដាក់យ៉ាងរំភើយ ចាប់ពីតំបន់កំពង់ហ្លួង រហូតមកដល់ភូមិផ្ទួល ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងក្នុងរដូវបិទនេសាទនេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលដាក់ម៉ងចងសន្ទួច ជាលក្ខណៈគ្រួសារ បានឲ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែហាក់មិនថយចុះអ្វីនោះទេ គឺបទល្មើសនៅតែមានដដែល ។ប្រភពពីរប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងើយឆ្ងល់ថា ប្រហែលជាមានការបិទបាំង បានជាបទល្មើសនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់អង្គភាពសារព័ត៌មានភ្លាមនោះ ក្រុមការងារសារព័ត៌មានយើង បានចុះទៅដល់ទីតាំងបទល្មើសដូចប្រជាពលរដ្ឋបានរាយការណ៍មកពិតប្រាកដមែន ហើយក៏បានថតផ្តិតយករូបភាពជាក់ស្ដែង។ក្នុងករណីបទល្មើសនេះដែរប្រជាពលរដ្ឋ ស្នើសុំបន្ថែមឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយ ដើម្បីបង្ហាញ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក បានដឹង និងលោក…
បទល្មើសយ៉ាងពាសពេញផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ធំ នារដូវបិតនេសាទនេះ មិនមានឃើញជំនាញពាក់ព័ន្ធណា ចុះបង្ក្រាប និងទប់ស្កាត់ ប្រជាពលរដ្ឋ ជាអ្នកនេសាទ ជាលក្ខណៈគ្រួសារ ដាក់មង ចងសន្ទូច មានការងឿងឆ្ងល់ តើមានអ្វីបិទបាំង..?
ខេត្តកំពង់ធំ÷ ក្រោយពីទទួលបានព័ត៌មាន ខ្សឹបប្រាប់ ពីប្រជាពលរដ្ឋ ក្រុមការងារសារព័ត៌មានរបស់យើងបានចុះទៅផ្ដិតយករូបភាពជាក់ស្ដែង ដល់ទីតាំងបទល្មើស ដែលកំពុងកើតមាន យ៉ាងពេញបន្ទុក នៅក្នុងរដូវបិទនេសាទនេះ មានទាំងរបាំងណរ៉ាវវេងៗ ហួសពីការអនុញ្ញាតក្នុងរដូវបើកទៅទៀត ហើយរបាំងក្រឡាញ់ញឹក រាប់រយខ្សែ ព្រមទាំងមានក្រុមអ្នកដាក់លបកែច្នៃ ហៅថាលបព្រើស១០០ ជាច្រើនក្រុម មកពីតំបន់ផ្សេងៗ មានអ្នកមកពីខេត្តកំពង់ឆ្នាំង និងអ្នកខេត្តកំពង់ធំ និងមានក្រុមទូក កាវលៀសជាច្រើនទូក ពេញផ្ទៃទន្លេ ដែលទូកខ្លះមកពីខេត្តពោធិ៍សាត់ និងទូកខ្លះទៀតមកពីខេត្តកំពង់ឆ្នាំង កំពុងធ្វើសកម្មភាពយ៉ាងរំភើយ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ហើយទីតាំងបទល្មើសទាំង អស់នេះ មានចាប់…
មន្រ្ដីភូមិបាល និងសុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបំរេីការងារ នៅស្រុកអង្គស្នួល តែខ្លួនមកធ្វើសកម្មភាព នៅស្រុកស្អាងរាប់ឆ្នាំ ដូចជាចំឡែក..!
កណ្តាល៖ ប្រជាពលរដ្ឋ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដាក់កាងើយឆ្ងល់ ហេីយលេីកតាំងជាសំនួរថា តេីលោក វ៉ន ចេក មានតួនាទីជាអ្វីឱ្យពិតប្រាកដ ហើយជាមន្ត្រីបំពេញភារកិច្ចនៅកន្លែងណាឱ្យពិតប្រាកទៅ? ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា ដោយសារតែមួយរយៈកាល កន្លងមកនេះ ហាក់មានភាពចម្រុងចម្រាស់ លេីបញ្ហាដីធ្លីជាច្រើនកន្លែង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ក្នុងនោះមានដូចជា ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីម គឺមានទំនាស់ដីធ្លីដ៏រាំរ៉ៃ ជាការគួឱ្យកត់សម្គាល់។ បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល…
ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!
ខេត្តបាត់ដំបង ៖ ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)…