ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រគល់ឲ្យលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឲ្យបានជ្រាប ។

 

ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និង ផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន ០៣កន្លែង ស្មើនឹង២០ស្លឹក នៅតាមទីសាធារណៈផងដែរ ។

 

សាធារណជនរង់ចាំមើល តើក្រោយពីក្រសួងបរិស្ថានបានប្រគល់ផែនទី ១១១ ផ្ទាំងកាលពីថ្ងៃទី ៨ ខែឧសភាទៅខេត្ត-ក្រុងទូទាំងប្រទេស អនុវត្តបានប្រសិទ្ធភាពដែរឬទេ ដោយឡែកអាជ្ញាធរខេត្តក្រចេះ មានវិធានការយ៉ាងណា ដើម្បីប្រមូលដីតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋមកជូនរដ្ឋវិញ?

 

គូសបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះ ក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំស្ថាប័ននានា ក៏ដូចជាថ្នាក់ក្រោមជាតិ បានអនុវត្តនូវវិធានការតាមតំបន់ការពារធនធានធម្មជាតិ ដូចបាមឃេីញនៅតំបន់ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ មណ្ឌលគីរី ខេត្តស្ទឹងត្រែង រួចមកហើយ យ៉ាងណាមិញ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញលិខិតជូនដំណឹងលេខ ១៦៩/២៤ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ស្ដីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកឆប់ទន្ទ្រានយកធ្វេីជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជតិ ស្ថិតក្នុងភូមិសាស្ដ្រខេត្ដក្រចេះ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed