ភ្នំពេញ ៖ ស្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះ សូមធ្វើសេចក្តីប្រកាសព័ត៌មានឲ្យ លោក ឆេង គីមហុក ភេទប្រុស អាយុ៣៤ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៤០៣៦១៤៨០ មានទីលំនៅ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានមុខរបរជាអ្នកជួលឡានខាងនៅ ខេត្តព្រះសីហនុ សូមចូលខ្លូនដោះស្រាយបំណុលចំនួនមួយម៉ឺនដុល្លាអាមេរិក ជាបន្ទាន់ដែលខ្លូនបានខ្ចីប្រាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើកិច្ចសន្យាព្រមព្រៀងគ្នា សងត្រលប់ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ឈ្មោះ ឆេង គឹមហុក មិនបានគោរពទៅតាមកិច្ចសន្យាព្រមព្រៀងគ្នាដែលខ្លួន បានផ្តិតមេដៃធ្វើកិច្ចសន្យា ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជាទំនុកចិត្តនោះឡើយ ។
សូមបញ្ជាក់ផងដែរថាឈ្មោះ គីម ឆេងហុក ព្យាយាមគេចវេសមិនព្រមសងប្រាក់ទៅតាមកិច្ចសន្យាដែលខ្លួនបានព្រមព្រៀង នឹងអះអាងដូចកាលពីមកខ្ចីប្រាក់ដំបូងនោះទេ ព្យាយាមគេចវេស ដដែលៗ បន្លាយពេលរហូតមកដល់បច្ចុប្បន្ននេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ គីម ឆេងហុកក៏បានមកជួប ម្ចាស់បំណុលដើម្បីដោះស្រាយបញ្ចាប់កិច្ចសន្យាខ្ចីប្រាក់ក៏បានធ្វើ «លិខិតសងប្រាក់» ជាទំនុកចិត្ត ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ហើយក៏មានតម្កលមូលប្បទានប័ត្រ(សែក)អោយ ចំនួន០២ សន្លឹក ដែលមានទឹកប្រាក់ចំនួន មួយម៉ឹនដុល្លា អាមេរិក កាលបរិច្ឆេទបើកប្រាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លុះដល់ថ្ងៃកាលកំណត់ត្រូវបើកប្រាក់ ម្ចាស់បំណុល ក៏បានទៅធនាគារដើម្បី បើកទឹកប្រាក់ដែលមានឈ្មោះ គីម ឆេង ហុក បានធ្វើកិច្ចសន្យាសងប្រាក់ ដើម្បីបញ្ចាប់នូវកិច្ចសន្យាខ្ចីប្រាក់ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែនៅពេលដែលទៅបើកប្រាក់ ធនាគារ បានប្រាប់ថា មូលប្បទានប័ត្រ(សែក) នេះពុំមានទឹកប្រាក់នៅក្នុងគណនីទេ ។
ម្ចាស់បំណុល ទុករយៈពេលត្រឹមមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃប្រកាសនេះតទៅ បើបុគ្គលរូបនេះមិនព្រម ចូលខ្លួនមកដោះស្រាយបំណុលនោះទេ នឹងបន្តពាក្យបណ្តឹងទៅតុលាការ ដើម្បីអនុវត្តតាមនិតិវីធីច្បាប់ លើបទល្មើសឆបោកជាក់ជាមិនខាន ។
សូមបញ្ជាក់ផងដែរថា អង្គភាពសារព័ត៌មានយើងខ្ញុំ ទទួលបានប្រភព និងការស្នើសុំចុះផ្សាយ អំពីការប្រកាសព័ត៌មាននេះ ពីម្ចាស់បំណុល ហើយមិនអាចធ្វើការទំនាក់ទំនង ទៅលោក គីម ឆេងហុក តាមរយៈលេខទូរស័ព្ទបាននោះទេ និងរងចាំការបំភ្លឺ ពីគ្រប់ភាគី គ្រប់ម៉ោងធ្វើការ ៕