Month: April 2024

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន

ខេត្តកណ្តាល៖ សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើដែលមានយីហោ(ប៊ី ស្មាន) កំពុងតែគឃ្លើនជាមួយមន្ទីរបរិស្ថានខេត្តកណ្តាល បើទោះបីជាមន្ត្រីជំនាញចុះទៅពិនិត្យធ្វើការហាមឃាត់ម្តងជាពីរដងហើយក្តី។ ម្ចាស់សហគ្រាសនៅតែមិនខ្លាចញញើតច្បាប់បន្តិចទាល់តែសោះ គេមិនដឹងថាម្ចាស់សហគ្រាសផលិតទឹកក្រូចនិងទឹកផ្លែឈើខាងលើនេះ មានខ្នងបង្អែកគ្រាកៗនៅពីក្រោយខ្នងប៉ុណ្ណានោះទេ ទើបនៅតែគឃ្លើនមិនខ្លាចច្បាប់បែបនេះនោះ?។ បើយោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីមន្ត្រីជំនាញដែលចុះទៅពិនិត្យទីតាំងសហគ្រាសខាងលើនេះ។ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកណ្តាល បានចុះពិនិត្យ​ជាក់ស្តែងរួចមកហេីយ​ឃេីញថា​ ទីតាំងនេះជាសហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើ “ប៊ី ស្មាត”​ ហេីយក្រុមការងារបានធ្វើកំណត់​ហេតុជាមួយតំណាងម្ចាស់អាជីវកម្ម​ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ម្តងរួចមកហើយ ព្រមទាំងបានយកសំណាកទឹកដែលបង្ហូរចេញពីប្រព័ន្ធលូរបស់របស់សហគ្រាសដែលបង្ហូលសំណល់រាវ​ ចូលប្រឡាយសាធារណៈ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ​ (បច្ចុប្បន្នមន្ទីរកំពុងរងចាំលទ្ធផលវិភាគ)។ ​ ហើយនៅថ្ងៃទី០៨ ខែមេសា​…

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ជាប្រតិបត្តិការមួយដ៏ធំ ចាប់ខ្លួនមេខ្លោងដែលបង្កព្យុះភ្លៀង កៀគរប្រជាពលរដ្ឋស្លូតត្រង់ ចូលទៅកាប់រុករាន ទន្ទ្រានដីរបស់រដ្ឋ ស្ថិតនៅតំបន់ ព្រៃក្រឡាពស់ ស្រុកសេនសាន ខេត្ដស្ទឹងត្រែង រួមទាំងដកហូតដីចំនួនជាង ៧ពាន់ហិកតា មកគ្រប់គ្រងជាសម្បត្ដិរដ្ឋវិញ។ នេះបេីយោងតាមសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់…

បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន…

ខេត្តត្បូងឃ្មុំ៖កម្ពុជាបានប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មី ដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់បណ្ដាភូមិ ស្រុក រាជធានី ខេត្ត ទូទាំងប្រទេស ដេីម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៧ ឈានចូល ២៥៦៨ ក្នុងគ្រឹះស័ករាជ ២០២៤។ បេីក្រឡេកមេីលទៅមួយជ្រុង នៃខេត្តត្បូងឃ្មុំវិញ ស្រុកអូររាំងឪ ក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែរ ដោយហៅថា សង្ក្រាន្តអូររាំងឪ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក…

តើជញ្ជាំងពន្ធនាគារចំហរ ឬមួយក៏លោក អុឹម ឈួន អតីតស្នងការរងខេត្តកំពតប្រេីយ័នបាំងមេឃ ទេីបអាចរួចខ្លួនបានលឿនយ៉ាងនេះ…

ខេត្តកំពត៖ មជ្ឈដ្ឋានមហាជនពិតជានៅចងចាំរឿងរ៉ាវដ៏កក្រេីកពេញផ្ទៃប្រទេស​ កាលអំឡុង​ឆ្នាំ២០២១​ ខែមេសា​ ករណីបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ​ ដែលកម្លាំងនគរបាលក្រសួងមហាផ្ទៃបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះដែលមានបុរសម្នាក់មានតួនាទីជាស្នងការរងនគរបាលខេត្តកំពតថែមទៀតផងនោះ និងត្រូវ​បានតុលាការសម្រេចដាក់ពន្ធនាគារ ប៉ុន្ដែ​ហាក់បីដូចជាបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះ​។ តេីករណីជួញដូរគ្រឿងញៀន​ រហូត​ដល់​ទម្ងន់​ ជិត​ ២គីឡូ​ក្រាម​ មាន​ទម្ងន់​ទោស​ប៉ុន្មាន​ឆ្នាំ​ដែរ។ បេីតាម​តែលេចឮមកថា​ លោក​ អុឹម​ ឈួន​ អតីត​ស្នងការ​រងនរគបាល​ខេត្ត​កំពត​ ប្រហែល​ជាចេះ​ប្រេី​យ័ន្ត​មន្តអាគម ជាច្រើនម៉ឺនដុល្លារហេីយ​មេីលទៅ​ ដេីម្បីរំដោះខ្លួនចេញពីរនាំងច្បាប់បាន​លឿន​យ៉ាង​ដូច្នេះ​ មហាជនបាន​ប្រទះឃេីញ​លោក​ អុឹម​ ឈួន​ បាន​កំពុង​រស់​នៅក្រៅ ពន្ធនាគារ​ អង្គុយ​ផឹកកាហ្វេតាមហាងយ៉ាង​រំភើយសប្បាយរីករាយ​។…

តើពិតទេ.លោក ពៅ ជុំ ប្រធានស្នាក់ការដែនជម្រកបរិស្ថានសត្វព្រៃបឹងពែរ ខេត្តសៀមរាប បទល្មើសឈូសឆាយដីព្រៃរបស់រដ្ឋមិនបង្ក្រាបទេ មកគម្រាមកំហែងអ្នកសារព័ត៌មានទៅវិញ..

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋស្នើសុំឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលលោក ពៅ ជុំ ដែលគេស្គាល់ច្បាស់ថាជា ប្រធានស្នាក់ការដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតនៅក្នុងខេត្តសៀមរាបកំពុងតែធ្វើការ គំរាមកំហែងនិងធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មានក្នុងស្រុក ដែលបានចុះទៅយកព័ត៌មានពីសកម្មភាពឈូសឆាយព្រៃរបស់រដ្ឋដើម្បីយកដីទៅលក់ឲ្យឈ្មួញមួយចំនួន ដើម្បីយកលុយចែកគ្នាជាមួយបក្ខពួក កាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤កន្លងទៅ ដែលទង្វើរខាងលើនេះ សបញ្ជាក់ឱ្យឃើញថា លោក ពៅ ជុំ កំពុងតែបំផ្លិចបំផ្លាញដីព្រៃ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយ ដូចនេះសូមឱ្យឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានមេត្តាជួយពិនិត្យទង្វើររបស់ប្រធានស្នាក់ការម្នាក់នេះផង។ ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោង២១ ថ្ងៃទី២១ ខែមីនាឆ្នាំ ២០២៤ ប្រជាពលរដ្ឋបានរាយការថា…

You missed