ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..!
ខេត្តបាត់ដំបង ៖ ក្រុមអ្នកសារព័ត៌មានបានដាក់ការឃ្លាំមើល និងចាំផ្ដិតយករូបភាព ដែលពលរដ្ឋខែ្មរ ធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ នៅត្រង់ចំណុចតាមផ្លូវក្រោយទីតាំងទទួលផ្ញើម៉ូតូមួយកន្លែង ស្ថិតនៅភូមិត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមនិងផ្សារខាវឌីន ស្រុកខ្លងហាត ប្រទេសថៃ នៅថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៤ បានប្រទះឃើញថា ទីតាំងទទួលផ្ញើម៉ូតូមួយកន្លែងនេះ គឺបាននឹងកំពុងធ្វើសកម្មភាព បើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ជារៀងរាល់ថ្ងៃ។ ចំពោះករណីនេះ គេបានឃើញថា គឺមិនមែនជារឿងថ្មីនោះទេ សូមបញ្ជាក់ផងដែរថា ទីតាំងទទួលផ្ញើម៉ូតូខាងលើនេះ គឺជាប់នឹងប៉ុស្តិ៍យាម របស់នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិគីឡូ១៣(ភ្នំដី)…