មហាជន រង់ចាំមើលថា តើ អគ្គនាយក ក្រុមហ៊ុនសា្របៀរកម្ពុជា ព្រមបើករង្វាន់រថយន្ដ ជូនពីរនាក់ប្ដីប្រពន្ធ វ៉ា ង៉ុយ និង តុង ស្រៀង ដែរឬទេ?
ខេត្ដព្រៃវែង៖ មហាជន និងប្រជាពលរដ្ឋក្នុងឃុំកោះរការ ស្រុកពាមជរ ពិតជាមានការហួសចិត្ដ ត្បិតអី ត្រូវរង្វាន់ឡាន បែរបុគ្គលិកក្រុមហ៊ុន ស្រាបៀរកម្ពុជា រកលះថា ខុសគោលការណ៍ ហើយបែរជាចង់បើកឱ្យជាទូរសព្ទដៃទៅវិញ ផ្ទុយពីការផ្សព្វផ្សាយពាណិជ្ជកម្ម។ ក្រោយមានការផ្សព្វផ្សាយលើបណ្ដាញព័ត៌មានជាច្រើនអង្គភាព មហាជនជាច្រើន បានបញ្ចេញមតិរិះគន់ខ្លាំងៗ ទៅកាន់អ្នកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលបានពោលថា «កម្មវិធីស្អីក៏ដោយ អោយតែគេទិញស្រាបៀរយើង ដល់កំណត់ត្រូវបានសន្លឹកឆ្នោតផ្សងសំណាង គឺត្រូវអោយគេ មិនត្រូវនិយាយបង្វៀង កេងបន្លំ រង្វាន់អតិថិជនទេ បើទស្សបីគេទិញស្រាបៀររបស់អ្នក យកទៅផឹកអាំងខ្មោចខ្លែមក៏ដោយ អោយគេត្រូវរង្វាន់ គឺក្រុមហ៊ុនអោយគេ»…