Month: May 2024

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត !

ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។ ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។ ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។ ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតី ហ៊ុន ម៉ាណែតផងដែរ។ គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង នានានៅទូទាំងប្រទេស។ សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។…

អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)

រាជធានីភ្នំពេញ៖ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យតាមបណ្តាលរាជធានីនិងខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសង ល្បែងផ្សងសំណាងគ្រប់ប្រភេទ ដើម្បីចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។ ជាមួយគ្នានេះដែរក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h កំពុងតែបោកប្រាស់អតិថិជន(អ្នកលេងល្បែងឈ្នះ) ដោយអតិថិជនថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី ប៉ុន្តែមិនហ៊ានសង ពីព្រោះថាភ្នាល់ឈ្នះលុយជាង៤០០ដុល្លារបែរជាខាក្រុមហ៊ុនមិនព្រមសង ទាល់តែរយះពេល១៤ថ្ងៃទៀត មិនតែប៉ុណ្ណោះពេលអតិថជនតវា បែរជាថាសងតែដើមទៅវិញ។ ហើយក្រុមហ៊ុនល្បែងសុីសងជាច្រើនបែរជាមានវត្តមាន លេងតាមប្រព័ន្ធអនឡាញរាល់ថ្ងៃ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា អតិថជនបានលេងភ្នាល់ឈ្នះលុយហើយ បែរជាមិនសងគ្រប់ចំនួន យកលេសនេះ…

ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង…

ភ្នំពេញ៖ ក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ត្រូវបានអតិថជន(អ្នកលេងល្បែងឈ្នះ) ចោទប្រកាន់ថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី មិនហ៊ានសង។ ដោយសារតែអតិថជនបានបើកអាខោនតាមការណែនាំរបស់បុគ្គលិកហើយ លេងល្បែងឈ្នះលុយជាង៤០០ដុល្លារ មិនព្រមសងឡើយ។ បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បានឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោន ប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណប័ណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណប័ណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ…

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ

ផែនទីដែនជម្រកសត្វព្រៃកែវសីមាក្នុងភូមិសាស្ត្រខេត្តក្រចេះ ដែលមានខ្សែបន្ទាត់ឃ្វៀលទុកជាតំបន់ការពារធម្មជាតិ និងដីរបស់រដ្ឋ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ប្រគល់ឲ្យលោក ពៅ សាវាន មេភូមិត្រពាំងឈូក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានឲ្យបានជ្រាប ។ ក្រុមការងារក៏បានបិទសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្ដីពីវិធានការទប់ស្កាត់លុបបំបាត់ និងបង្រ្កាបការកាប់គាស់ រុករាន ឆ្ការដុត ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ និង ផែនទីដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រខេត្តក្រចេះ បានចំនួន ០៣កន្លែង ស្មើនឹង២០ស្លឹក នៅតាមទីសាធារណៈផងដែរ ។ សាធារណជនរង់ចាំមើល តើក្រោយពីក្រសួងបរិស្ថានបានប្រគល់ផែនទី ១១១ ផ្ទាំងកាលពីថ្ងៃទី ៨ ខែឧសភាទៅខេត្ត-ក្រុងទូទាំងប្រទេស…

បែកធ្លាយ! មន្ដ្រីថា ដីស្រះរដ្ឋជិត៣០,០០០ម៉ែត្រការ៉េ ក្នុងក្រុងប៉ោយប៉ែត ប្រកាសលក់១ម៉ែត្រការ៉េ២០០ដុល្លារ យកលុយចែកគ្នា

បន្ទាយមានជ័យ៖ សំណេរមន្ដ្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ នៃសាលាក្រុងប៉ោយប៉ែត បានបង្ហើបថា ដីស្រះរបស់រដ្ឋជិត ៣០,០០០ម៉ែត្រការ៉េ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ១ម៉ែត្រការ៉េ២០០ដុល្លារ ស្មើនឹងទឹកលុយជិត៦លានដុល្លារ យកលុយចែកគ្នា ។ នេះ បើយោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុកលោក ឈ្មោះ រ៉េត រ៉ន ស្រលាញ់សន្តិភាព” នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ។ យោងតាមសំណេររបស់លោក…

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប

(ខេត្តរតន:គីរី)÷កាលពីថ្ងៃទី ០៦ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង ៩:៣០នាទីលោកឧត្តមសេនីយ៍ទោ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរី ក្រោមការចង្អុលបង្ហាញ ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយផ្ទាល់និង ក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគីរី និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូអូរយ៉ាដាវ ចំនួន០៤នាក់ដឹកនាំដោយលោកវីរៈសេនីយ៍ទោ សុខ មីន មេបញ្ជាការ បានសហការជាមួយកម្លាំងជំនាញបរិស្ថានចំនួន០៤នាក់ ដឺកនាំដោយលោក ហ្លីនត្វាន អភិបាលរងស្រុកអូរយ៉ាដាវ បានចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រៃឈើ ឃើញមានឈើជ្រុងបានផែរួច មានចំនួន៤៦ដុំ ដែលមានប្រវែងប្រហែលចាប់ពី…

មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ចាប់បានស្ត្រីវ័យចំណាស់ម្នាក់ដែលល្បីរឿងជួញដូរសាច់សត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី..!

មណ្ឌលគិរី៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានកាលពីព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤ ស្ត្រីមានវ័យចំណាស់ដែលត្រូវ រដ្ឋបាលខណ្ឌព្រៃឈើឃាត់ខ្លួននោះ ត្រូវបានគេស្គាល់ មាន រហស្សនាម (យាយម៉ាប់) ខណៈនិយាយម៉ាប់ដែលកំពុងដឹកសាច់សត្វព្រៃចេញពីប្រភព ឃុំមេម៉ង់ ស្រុកកែវសីមា ចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយលក់ទៅឱ្យឈ្មួញបន្ត ។ តាមប្រភពបានឱ្យដឹងថា÷ មុនពេលការស្ទាក់ចាប់បាន សមត្ថកិច្ចបានដេញយ៉ាងប្រផាប់ ប្រភីង ក៏ស្ទាក់រថយន្តជនល្មើសអស់ល័ក្ខណ៍ទៅមុខលែងរួច ទើបសមត្ថកិច្ច ចាប់បាននៅចំណុចខាងមុខមន្ទីរសាធារណការក្នុងក្រុងសែននោរម្យ បន្ទាប់មកមន្ត្រីជំនាញក៏បានឆែករកឃើញក្នុងរថយន្តមាន សាច់ជ្រូកព្រៃចំនួន ២៥ គីឡូក្រាម និងសត្វកាំប្រម៉ា…

សំណាញ់ច្បាប់មិនលើកលែងជនណាទេ! បុរសថ្លើមដុះមមិះម្នាក់ដែលលួចកាប់រានទន្ទ្រានយកដីធ្វើកម្មសិទ្ធិ នៅទឹកដីខេត្តកំពង់ធំ ត្រូវតុលាការផ្តន្ទាទោស

តុលាការខេត្តកំពង់ធំ នៅថ្ងៃច័ន្ទ ទី ៦ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចផ្តន្ទាទោសជនល្មើសកាប់រានទន្ទ្រានព្រៃឈើមួយរូប ឈ្មោះ សួត សែត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្មោញ ឃុំស្មោញ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ជាមួយនឹងរណាយន្តត្រង់សឺន័រចំនួន ១គ្រឿង ក្រោយកម្លាំងការិយាល័យដែនជម្រកសត្វព្រៃបឹងពែរចាប់បាន និងចោទប្រកាន់ ។ សួត សែត ចាប់បាននៅថ្ងៃទី ៥ ឧសភា ក្នុងពេលក្រុមឧទ្យានុរក្សចុះល្បាតនៅចំណុច UTM484321-1463786…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរ សែន)ដើមក្នុងមួយឆ្នាំ

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤: ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យស្ថានភាពការសាងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ នេះជាថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និងជា ថ្នាលបំពាក់ប្រព័ទ្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលទេវតា (ថាមពលពន្លឺព្រះអាទិត្យទំនើប)។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដើម្បីធានា ដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិក្នុងទិសដៅប្រែក្លាយកម្ពុជា «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។ បច្ចុប្បនកម្ពុជា…

រោងចក្រផលិតដំណាប់ស្វាយបង្ហូរទឹកស្អុយ ប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ នៅភូមិស្វាយសរ ឃុំត្រែង

ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ លោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតបានដឹកនាំមន្ត្រីឧទ្យានុរក្សចុះ សហការជាមួយគណៈបញ្ជាការរដ្ឋបាលស្រុករតនៈមណ្ឌល ដឹកនាំដោយឯកឧត្តម ផេង សុធី អភិបាលរងខេត្តបាត់ដំបង ចុះត្រួតពិនិត្យទីតាំងរោងចក្រផលិតដំណាប់ស្វាយនៅចំនុចភូមិសា្វយសរ ដែលបង្ហូរទឹកស្អុយចូលក្នុងប្រឡាយទឹកបង្ករអោយមានត្រីងាប់ និងប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុតំបន់នោះ UTMលេខ(0261457/1421273) ស្ថិតនៅក្នុងភូមិស្វាយសរ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ៕

You missed