ព័ត៌មាននានា

មន្រ្ដីភូមិបាល និងសុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបំរេីការងារ នៅស្រុកអង្គស្នួល តែខ្លួនមកធ្វើសកម្មភាព នៅស្រុកស្អាងរាប់ឆ្នាំ ដូចជាចំឡែក..! ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..! ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជី គឹមហៃអភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀត ត្រូវបានពលរដ្ឋប្ដឹង ទៅក្រសួងនិងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿទឹកប្រាក់ ជាង៤០០០០ដុល្លារ.. ក្រសួងបរិស្ថាន បេីកសម្ពោធពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេី 

ដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់)ច្រើនហិកតា មានជនឆ្លៀតឱកាស យកគ្រឿងចក្រ ឈូសឆាយយកធ្វើជាកម្មសិទ្ធិសង្ស័យមានអ្នកនៅ ពីក្រោយ..

ខេត្តសៀមរាប៖ កាលពីពេលកន្លងទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីបានដាក់បទបញ្ជាឱ្យរដ្ឋមន្ត្រី អភិបាលខេត្ត និង មន្ត្រីជំនាញពាក់ព័ន្ធការពារដីព្រៃលិចទឹកក្នុងតំបន់៣ ហាមដាច់ខាតការរុករាន ទន្ទា្រន ឈូសឆាយ ប្រើវិធានការបង្ក្រាបឱ្យខានតែបាន។ ប៉ុន្តែនៅក្នុងខេត្តសៀមរាបវិញក្រុមជនខិលខូច បានឆ្លៀតឱកាស លួចដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកតំបន់ហាមឃាត់នេះយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន ហាក់បីដូចជាមិនគោរពអនុសាសន៍របស់សម្តេចតេជោសោះ។ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមការងារសារព័ត៌មាន បានចុះទៅផ្តិតយករូបភាពនិងសកម្មភាពជនឆ្លៀតឱកាសទាំងអ្នកកាង និងម្ចាស់ដីផ្ទាល់ដែលប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា ជាដីព្រៃលិចទឹកក្នុងតំបន់៣(តំបន់ហាមឃាត់) ដែលមានឈ្មោះលោក គង់ មង្គល ជាអ្នកល្បីល្បាញថាជាមេសហគមន៍បឹងជ្រាវចាស់បានដាក់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់បីទំហំប្រមាណជាង៧៧ហិកតា យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ក្រោយពីមានល្បីល្បាញថាមានក្រុមអ្នកមានអំណាចមួយក្ដាប់តូចឆ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិកតារបស់លោក គង់…

សេចក្តីប្រកាសព័ត៌មានឲ្យលោកគីមឆេងហុកចូលខ្លួនដោះស្រាយរឿងខ្ចីប្រាក់តម្កល់មូលប្បទានប័ត្រចំនួនមួយម៉ឺនដុល្លា  

ភ្នំពេញ ៖ ស្ត្រីម្នាក់សូមមិនបញ្ចេញឈ្មោះ សូមធ្វើសេចក្តីប្រកាសព័ត៌មានឲ្យ លោក ឆេង គីមហុក ភេទប្រុស អាយុ៣៤ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៤០៣៦១៤៨០ មានទីលំនៅ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានមុខរបរជាអ្នកជួលឡានខាងនៅ ខេត្តព្រះសីហនុ សូមចូលខ្លូនដោះស្រាយបំណុលចំនួនមួយម៉ឺនដុល្លាអាមេរិក ជាបន្ទាន់ដែលខ្លូនបានខ្ចីប្រាក់ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានធ្វើកិច្ចសន្យាព្រមព្រៀងគ្នា សងត្រលប់ត្រឹមរយៈពេលតែ៣ខែប៉ុណ្ណោះ ប៉ុន្តែផ្ទុយទៅវិញ ឈ្មោះ ឆេង គឹមហុក មិនបានគោរពទៅតាមកិច្ចសន្យាព្រមព្រៀងគ្នាដែលខ្លួន…

ព្រោះតែរឿងផលប្រយោជន៍ និង លាភសក្ការៈធ្វើឲ្យមនុស្សបាត់បង់អស់នូវគុណធម៌និងតម្លៃជាមនុស្សអស់.(វគ្គ.៣.)

ខេត្តកំពង់ស្ពឺ៖ ព្រោះតែរឿងផលប្រយោជន៍ លាភសក្ការៈ មុខរបររកសុីដូចគ្នា មានមនុស្សមួយក្រុមព្រួតគ្នាធ្វើបាបថៅកែឈ្មោះសាន្ត ហើយនាំគ្នាលើកជ្រោងថៅកែឈ្មោះ លឹម ចាន់ថុល ដោយសារ (លុយ៥កាក់ដុល្លារ)ក្នុង១ម៉ែត្រត្រីគុណ។ ពេលនេះការពិតត្រូវលាតត្រដាងហើយករណីព្រួតគ្នាផ្តួលរំលំថៅកែសាន្តឱ្យខ្ទាតចេញពីរណ្តៅដីក្នុងអាងទំនប់អូរក្រាំងអំបិល ហើយនាំគ្នាជ្រោងលោកថៅកែឈ្មោះ លឹម ចាន់ថុលនោះ។ រវាងថៅកែរកសុីចាក់អាចម៍ដីនៅក្នុងទំនប់អូរក្រាំងអំបិលពេលនេះការពិតបានបើកបង្ហាញច្បាស់ហើយ ក្រោយពីមនុស្សមួយក្រុមមានមន្ត្រីអាវុធហត្ថខេត្តម្នាក់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង រួមទាំងគ្នីគ្នាម្នាក់ទៀតឈ្មោះលាង អេង ជាមន្ត្រីយោធានិងជាអ្នករកសុីគួកជេរដីផងដែរ។ ប្រភពព័ត៌មានបង្ហើបឱ្យដឹងថា បន្ទាប់ពីថៅកែសាន្តត្រូវបានជំនាញរ៉ែនិងថាមពល បញ្ជាឱ្យផ្អាកសកម្មភាព ក្រុមថៅកែជនជាតិចិនចាក់ដីបម្រុងធ្វើរោងចក្រ បានទំនាក់ទំនង លោកថៅកែ លឹម ចាន់ថុល ចាក់អាចម៍ដីលើដីរបស់ខ្លួន ដែលថៅកែសាន្តធ្លាប់បានចាក់កន្លងមក។…

រឿងមន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មប្រមូលលុយពីអាជីវករនៅផ្សារមាសបានប្រគល់លុយជូនវិញ ហើយចប់បញ្ហា?

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីផ្ទុះព័ត៌មានករណីរឿងមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។ អាចនិយាយបានថាគឺរួចខ្លួនហើយ។ មិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះទេ ។ មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា…

អាជីវករលក់ដូរក្នុងខេត្តកំពង់ឆ្នាំង ស្លន់ស្លោបិទទ្វារតូប ខ្លាចគយចាប់ផាកពិន័យ បង្កឱ្យមានការភ្ញាក់ផ្អើល តាមការពិតមន្ត្រី(ក.ប.ប)ធ្វើសុីសោះ

កំពង់ឆ្នាំង៖ ក្រោយពីផ្ទុះរឿងគយលើកគ្នា ចុះចាប់ និងដកហូតយកទូរស័ព្ទកន្លងមក តាមតូបលក់ដូរទូរស័ព្ទយ៉ាងប្រញាប់ប្រញ៉ាល់ ស្ថិតនៅក្នុងស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ គឺបង្កឱ្យមានការភ័យខ្លាចដល់ក្រុមអាជីវករ រឿងនេះធ្វើឲ្យមានការល្បីល្បាញ ទូទាំងប្រទេស ។ រឿងមួយមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ អាជីវករលក់ទូរស័ព្ទនិងគ្រឿងសំអាង នៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្ទុះស្ទានាំគ្នាបិទតូប លក់ដូរយ៉ាងប្រញាប់ប្រញ៉ាល់ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្តង ដោយសារតែមានមន្ត្រី ប្រើប្រាស់ឯកសណ្ឋាន ដែលគេមិនទាន់ស្គាល់ អត្តសញ្ញាណ បានចុះទៅប្រមូលគ្រឿងសំអាងតាមតូបដោយប្រើពាក្យថាមិនមានពន្ធ ។ ក្រោយពីកើតមានរឿងនេះមក នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ…

ហេតុអ្វីបានជាជំនាញនិងអាជ្ញាធរពាក់ព័ន្ឋមិនអើពើករណីស្តារទំនប់អូរក្រាំងអំបិល.(វគ្គ.២)

ខេត្តកំពង់ស្ពឺ៖ មហាជនកំពង់រង់ចាំសង្កេតមើលថា តើហេតុអ្វីបានមន្ទីរធនធានទឹកនិងឧតុនិយមននឹងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនកំណត់ព្រំឱ្យបានច្បាស់លាស់ក្នុងការជីកស្តារដីអាងទំនប់អូរក្រាំងអំបិល របស់ថៅកែ លឹម ចាន់ថុល ខណៈលេចឮថាមិនទាន់ដោះស្រាយសំណងផលប៉ះពាលើដីអាស្រ័យផលជាមួយប្រជាពលរដ្ឋដាច់ស្រេចនៅឡើយ។ រឿងជីកស្តារអាងទំនប់ទឹកអូរក្រាំងអំបិលរបស់លោកថៅកែ លឹម ចាន់ថុល នៅតែជាទីចាប់អារម្មណ៍របស់មហាជន ក៏ព្រោះតែគេបានឃើញគ្រឿងចក្របានជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលនេះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា មន្ទីរធនធានទឹកនិងឧតុនិយម និងមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺមិនបានកំណត់ព្រំ និងបោះបង្គោលព្រំឱ្យពិតប្រាកដច្បាស់លាស់នៅឡើយទេ ទោះបីក្រសួងចេញច្បាប់ទំហំ៩ហិកតា៩៦អា ក៏ដោយ។ អ្វីដែលរិតតែចាប់អារម្មណ៍ទៅនោះ លេចឮថាមិនទាន់ដោះស្រាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅឡើយទេ។ ដោយគេសង្កេតឃើញថាបន្ទាប់ពីកោះសន្តិភាពធ្វើការផ្សព្វផ្សាយរឿងដីអូរក្រាំងអំបិលនេះ គេបានឃើញ ក្រុមថៅកែ លឹម ចាន់ថុល កំពុងតែដុតដៃដុតជើង ហៅប្រជាពលរដ្ឋម្ចាស់ដីមកជួបជុំនៅសាលា ឃុំវល្លិ៍សរ…

ដីគ្មានទិន្នន័យស្ថិតនៅក្នុងអាងទំនប់អូរក្រាំងអំបិល ត្រូវបានថៅកែមានខ្នងជាមន្ត្រីប៉េអឹម ដាក់គ្រឿងចក្រជីកកាយ គ្មានជំនាញពាក់ព័ន្ធណាចុះទប់ស្កាត់ទាល់តែសោះ…!

ខេត្តកំពង់ស្ពឺ៖ ដីដែលមិនមានទិន្នន័យក្នុងទំនប់អូរក្រាំងអំបិល ពេលនេះ ត្រូវបានប្រភពបង្ហើបថា ក្រុមឈ្មួញកំពុងសំរុកកាយអាចម៍ដីទៅចាក់ តែមិនមានប្រភពបញ្ជាក់ថា គេចាក់ដើម្បីយកធ្វើអ្វីនោះទេ ។ ក្រុមគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនោះ ត្រូវបានសង្ស័យថា ជាគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានសកម្មភាពជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនៅជិតនោះដែរ។ ករណីនេះ ធ្វើឲ្យមហាជនមន្ទិលសង្ស័យថា តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះខ្លះ?។ រឿងរ៉ាវជីកស្តារអាងទំនប់អូរក្រាំងអំបិលនៅតែជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ចង់ដឹងចង់ឮថា តើមន្ទីរ និងក្រសួងពាក់ព័ន្ធអនុញ្ញាតិច្បាប់ត្រឹមណា? បានជាក្រុមគ្រឿងចក្ររបស់ថៅកែ លឹម ចាន់ថុល ដែលមានខ្នងបង្អែកជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលមួយរូប ជីកកាយស្ទើរតែពេញផ្ទៃអាងទំនប់អូរក្រាំងអំបិលទៅហើយនោះ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថាលោកថៅកែ លឹម ចាន់ថុល ជីកកាយស្តារអាងទំនប់អូរក្រាំងអំបិលនេះលើសច្បាប់កំណត់…

ទីតាំងល្បែងសុីសងឡូតូBL2222 កំពុងតែលួចបើកវិញហើយហ៊ានប្រឆាំងបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត !

ភ្នំពេញ៖ ទីតាំងបនល្បែងសុីសងឡូតូមួយកន្លែងកំពុងតែលួចបើកលេងយ៉ាងរលូននៅទល់មុខវិទ្យាល័យជាស៊ីមសាមគ្គីស្ថិតនៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋល្អនៅក្បែរនោះបានផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៤មកថាមានគេបើកល្បែងឡូតូខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយក្រុមការងារយើងក៏បានចុះទៅពិនិត្យផ្ទាល់ឃើញថាមានល្បែងសុីសងឡូតូដូចប្រជាពលរដ្ឋរាយការណ៍មកមែន។ ខណៈនោះក្រុមការងារយើងក៏បានផ្តិតនៅរូបភាពជាក់ស្តែងប្រយោជន៍ផ្សព្វផ្សាយព័ត៌មានទៅអាជ្ញាធរនិងសមត្ថកិច្ចព្រមទាំង លោក សេងគន្ធ អភិបាលខណ្ឌមានជ័យឲ្យបានជ្រាបជាព័ត៌មានដើម្បីមានវិធានការ។ ព្រោះទីណាមានបនល្បែងសុីសងគឺទីនោះតែងតែមានអំពើហិង្សាក្នុងគ្រួសារនិងអំពើចោរលួចឆក់ប្លន់គ្រប់ប្រភេទគឺប្រភពកើតចេញពីល្បែងសុីសងទាំងនោះឯង។ ដូច្នេះបើសិនជាអាជ្ញាធរនិងសមត្ថកិច្ចនៅតំបន់បានអនុញ្ញាតឲ្យបនល្បែងឡូតូBL2222 បើកមែននោះជាការអនុវត្តផ្ទុយហើយផ្គើននិងប្រឆាំងទៅបទបញ្ជាសម្តេច បវរធិបតី ហ៊ុន ម៉ាណែតផងដែរ។ គួររលឹកថា៖ កាលពីពេលថ្មីៗកន្លងទៅសម្តេច បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាពេលវេលានេះមិនមែនជាពេលវេលាយកចិត្តទុកដាក់ពង្រាយនៅទីតាំងល្បែងនោះទេទោះបីជាមានច្បាប់អនុញ្ញាតិក៏ដោយ កាលពីបីសប្ដាហ៍មុនសម្តេចបានឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណផ្តល់សិទ្ទ្កការបើកល្បែងផ្សងសំណាង បន្ថែមនៅតាមមូលដ្ឋាន។ ជាមួយគ្នានោះសម្ដេចក៏បានឲ្យគណ:កម្មការគ្រប់គ្រងល្បែងពានិច្ចកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុត្រូវនិងត្រូវដឹកនាំប្រជុំជាបន្ទាន់ជាមួយសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធពិនិត្យដើម្បីរៀបចំនិងមានវិធានការគ្រប់គ្រងល្បែងផ្សងសំណាង នានានៅទូទាំងប្រទេស។ សម្តេចបានដាក់បទបញ្ជាឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្តាខេត្តក្រុងនិងរាជធានីត្រូវមានវិធានការជាបន្ទាន់ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែលមាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបើកល្បែងសុីសងបន្តទៀតសូមចុះចាត់វិធានការជាបន្ទាន់ហើយរាយការណ៍មកសម្តេចផ្ទាល់ដើម្បីឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងបណ្តាខេត្តនៅក្នុងទូទាំងប្រទេសតែម្តង។…

អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)

រាជធានីភ្នំពេញ៖ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យតាមបណ្តាលរាជធានីនិងខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសង ល្បែងផ្សងសំណាងគ្រប់ប្រភេទ ដើម្បីចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។ ជាមួយគ្នានេះដែរក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h កំពុងតែបោកប្រាស់អតិថិជន(អ្នកលេងល្បែងឈ្នះ) ដោយអតិថិជនថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី ប៉ុន្តែមិនហ៊ានសង ពីព្រោះថាភ្នាល់ឈ្នះលុយជាង៤០០ដុល្លារបែរជាខាក្រុមហ៊ុនមិនព្រមសង ទាល់តែរយះពេល១៤ថ្ងៃទៀត មិនតែប៉ុណ្ណោះពេលអតិថជនតវា បែរជាថាសងតែដើមទៅវិញ។ ហើយក្រុមហ៊ុនល្បែងសុីសងជាច្រើនបែរជាមានវត្តមាន លេងតាមប្រព័ន្ធអនឡាញរាល់ថ្ងៃ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា អតិថជនបានលេងភ្នាល់ឈ្នះលុយហើយ បែរជាមិនសងគ្រប់ចំនួន យកលេសនេះ…

ក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា រងការចោទប្រកាន់ពីអតិថជនលេងល្បែងហ៊ានសុី ប៉ុន្តែមិនហ៊ានសង…

ភ្នំពេញ៖ ក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ ត្រូវបានអតិថជន(អ្នកលេងល្បែងឈ្នះ) ចោទប្រកាន់ថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី មិនហ៊ានសង។ ដោយសារតែអតិថជនបានបើកអាខោនតាមការណែនាំរបស់បុគ្គលិកហើយ លេងល្បែងឈ្នះលុយជាង៤០០ដុល្លារ មិនព្រមសងឡើយ។ បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បានឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោន ប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណប័ណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណប័ណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ…

You missed