ព័ត៌មាននានា

ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..! ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជី គឹមហៃអភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀត ត្រូវបានពលរដ្ឋប្ដឹង ទៅក្រសួងនិងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿទឹកប្រាក់ ជាង៤០០០០ដុល្លារ.. ក្រសួងបរិស្ថាន បេីកសម្ពោធពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេី  សកម្មជនបំផ្លាញព្រៃឈេី បានកំពុងសំរុកដឹកជញ្ជូន ធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងសកម្ម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាសនៅក្រុងសួង ខេត្តត្បូងឃ្មុំ

ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញក្នុងនាមតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តជ្រៃបិទមាស ក្នុងភូមិសាស្រ្តសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថាសមិទ្ធផលកើតឡើងថ្មីៗបន្ថែមទៀតនភកម្ពុជានៅពេលបច្ចុប្បន្ននេះ គឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាជននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្តជ្រៃបិទមាស ក៏ដូចជាសប្បុរសជននានា…

សាច់បង្កកខុសច្បាប់ជាច្រើនកំពង់នាំចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិគីឡូ(១៣),ភ្នំដី សង្ស័យមានការឃុបឃិត…

ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកន្លងទៅសាច់បង្កកដែលប្រមុខថ្នាក់ដឹកនាំបញ្ជាឱ្យជំនាញពិនិត្យ និងចាត់វិធានការទប់ស្កាត់ ដុតនិងកប់ចោលពីព្រោះថាធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគខ្លាំងណាស់ ហើយក៏ថមថយការនាំចូលមួយរយៈផងដែរ។ ជាស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទីព្រឹកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពពីសកម្មភាពក្រុមឈ្មួញកំពង់នាំចូលសាច់បង្កក និងលើកដាក់លើ រថយន្តជាច្រើននៅ ក្នុងដែនគ្រប់គ្រងរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ដែលមានការគ្រប់គ្រងដោយលោកវីរៈសេនីឯកពៅ មុន្នីជោត ជាប្រធាននគរបាលអន្តោប្រវេសន៍ លោក តេង ចាន់ភារម្យប្រធានច្រកទ្វារអន្តរជាតិ និងលោក អ៊ុយ វិត មេគយច្រកទ្វាអន្តរជាតិខាងលើ តើកំពង់ធ្វើអ្វី?…

ប្រតិបត្តិការ ទ្រង់ទ្រាយធំ ក្រោយការដាក់បទបញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមផ្ទៃប្រទេស

ខេត្តពោធិ៍សាត់ ៖ លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០៖ ១.ការប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ២.ក្រុមចុះប្រតិបត្តការ ចំនួន ១០ក្រុម កម្លាំង សរុប ៦២៧នាក់ ក្នុងនោះ៖ អភិបាលរងខេត្តពោធិ៍សាត់ ២នាក់ មន្ត្រីរដ្ឋបាខេត្តពោធិ៍សាត់ ១៣នាក់…

គ្រួសារលោកអ៊ុំ រស់ សារ៉េម បានច្រានចោលការបកស្រាយបំភ្លឺ ទៅលើលោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ដែលស្រាយបំភ្លឺផ្ទុយពីការពិតរឿងដីរបស់ពួកគាត់ ដោយគ្មានឯកសារណាមួយមកសំអាងទាល់តែសោះ…?

ខេត្តកណ្តាល៖ គ្រួសារលោកអ៊ុំ រស់ សារ៉េម រស់នៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានច្រានចោលទាំងស្រុង នូវលិខិតស្រាយបំភ្លឺរបស់លោក ឯម ទី ចៅសង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដែលបានចេញលិខិតស្រាយបំភ្លឺ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បំភ្លើសបំភ្លៃ ពីការពិត ទាំងមិនមានឯកសារភាគីជំទាស់នោះសោះ តើមកពីមូលហេតុអ្វី? បើដីរបស់គាត់អាស្រ័យផល និងគ្រប់គ្រងតាំងពីឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្ននេះ រូបគាត់មានអាយុ៧០ឆ្នាំហើយ ពុំដែលមានអ្នកណាមកធ្វើការ តវ៉ា ឬជំទាស់អ្វីនោះទេ…

ព្រៃលិចទឹកដែលជាដែនជម្រក មច្ឆាជាតិ ពងកូនបន្តពូជត្រូវបានរលាយហិនហោចដោយសារតែបទល្មើសនេសាទ ដាក់សម្រាស..!

ខេត្តកំពង់ឆ្នាំង៖មហាជននៅក្នុងប្រទេសប្រហែលជាបានដឹងហើយថាព្រៃលិចទឹកគឺជាកន្លែងជម្រកដែល មច្ឆាជាតិពងកូននៅពេលរដូវវស្សានិងស្គាល់យ៉ាងច្បាស់ថា ខេត្តកំពង់ឆ្នាំងជាខេត្តមួយនៅក្នុងចំណោមខេត្តដែលជាប់និងបឹងទន្លេសាបទាំង៥ ក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ ខេត្តសៀមរាប។ ធនធានធម្មជាតិនិងជីវ:ចម្រុះដែលរស់នៅក្នុងទឹកនៃខេត្តកំពង់ឆ្នាំងត្រូវបានវិនាសដោយសារតែក្រុមឈ្មួញ និងមន្ត្រីជំនាញគ្រាប់ល្ពៅមួយក្តាប់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ដោយសារការលោភលន់ចង់មានចង់បានហួសព្រំដែន ហ៊ានធ្វើអ្វីៗ សូម្បីតែរបស់ជាតិឯងក៏ហ៊ានបំផ្លាញដែរ ។ ក្រោយពីរអ្នកសារព័ត៌មាននៅក្នុងស្រុកបានចុះផ្សាយជាច្រើនអង្គភាពកន្លងមក ជំនាញនិងអាជ្ញាធរពាក់ព័ន្ធឆ្លើយថាមិនមានបទល្មើសដូចអ្នកសារព័ត៌មានចុះផ្សាយនេះទេ ជាក់ស្ដែងនៅថ្ងៃទី ១១ខែមីនាឆ្នាំ ២០២៤ អ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះថតផ្ដិតយករូបភាព នៅចំណុចកោះមនោ និង ចំណុចកោះតាញ៉ាន ស្ថិតនៅក្នុងភូមិសាស្ត្រទឹកដីឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង យើងក្រឡេកមើលសងខាងទន្លេសុទ្ធតែសម្រាស រាប់រយដុំ ហើយសម្រាសទាំងអស់នេះ ក្នុងសម្រាសនីមួយៗ…

លោក រស់ សារ៉េម សម្តែងការមិនពេញចិត្តចំពោះ លោក ឯម ទី ចៅសង្កាត់បារុង ដែលបានរារាំងមន្រ្តីសូរិយោដី មិនឲ្យចុះវាស់វែង ធ្វើប្លង់កម្មសិទ្ធិរបស់គាត់..!

ខេត្តកណ្តាល៖ លោក រស់ សារ៉េម រស់នៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានសម្តែងការមិនពេញចិត្ត ព្រមទាំងនិយាយរិះគន់ទៅដល់លោក ឯម ទី ចៅសង្កាត់បារុង យ៉ាងចាស់ដៃ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះថា÷ រូបគាត់បានរងភាពអយុត្តិធម៌យ៉ាងខ្លាំងនៅចំណុចដីរបស់គាត់មួយកន្លែង ដោយសារមានឈ្មោះ រិត ផាត បច្ចុប្បន្នរស់នៅសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ មកជំទាស់ដីដែលគាត់អាស្រ័យផល និងគ្រប់គ្រងដែលមានទំហំទទឹង៧២ម៉ែត្រ និងបណ្តោយប្រវែង១៦៧ម៉ែត្ត ដែលជាដីរបស់គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្ននេះរូបគាត់មានអាយុ៧០ឆ្នាំហើយ។ នៅពេលដែលមន្ត្រីសុរិយោដីរបស់ក្រុងអរិយក្សត្របានចុះវាស់វែងធ្វើប្លង់ប្រព័ន្ធ ស្រាប់តែមានបុគ្គល…

តើក្រសួងបរិស្ថាននិងចាត់វិធានការផ្លូវច្បាប់យ៉ាងណា.!ចំពោះក្រុមមេខ្លោងឈ្មោះ ភូង រ៉ា និងបក្សពួកខ្លួន ដែលគៀងគរពលរដ្ឋពីទីឆ្ងាយឲ្យចូលទៅរុករាងដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ..

ខេត្តក្រចេះ÷ មហាជនបានជ្រាបហើយថាមួយរយៈពេលកន្លងមកនេះមានក្រុមមេឃ្លោង ឈ្មោះ ភួង រ៉ា និងបក្សពួកខ្លួន បានបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើរបស់រដ្ឋធ្វើជាកម្មសិទ្ធិនិងទុកលក់បន្តនោះ ដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល នៃខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលប្រជាពលរដ្ឋឲ្យចូលទៅរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ ទី១.ឈ្មោះ ភួង រ៉ា -ទី២.ឈ្មោះលោក សេន (ជាជនជាតិខ្មែរអ៊ីស្លាម) -ទី៣.ឈ្មោះ ទួន មីន (ជាជនជាតិខ្មែរអ៊ីស្លាម) -និងទី៤.ឈ្មោះ លោក សល់…

លោកយាយ នុត សុខ លើកដៃសំពះអង្វរទទូចស្នើសុំកិច្ចអន្តរាគមន៍ ទៅដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត មេត្តាជួយរកយុត្តិធម៌ជូនលោកយាយផង ដោយសារមានមន្ត្រីខិលខូចឈរកាងនៅពីក្រោយក្នុងការរៀបគំរោងប្តឹង រំលោភបំពានយកដីលំនៅដ្ឋានរបស់លោកយាយដែលកំពុងរស់នៅសព្វថ្ងៃ..

នៅព្រឹកថ្ងៃទី ០៦ខែមីនាឆ្នាំ ២០២៤ មានប្រជាពលរដ្ឋចំនួន០៩គ្រួសារ តំណាងប្រជាពលរដ្ឋរាប់រងគ្រួសារ មកពី ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើដំណើរមកដល់ការិយាល័យ អង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីសុំធ្វើការផ្ដល់ប្រភពព័ត៌មាននិង មេត្តាជួយផ្សព្វផ្សាយព័ត៌មាន រឿងអយុត្តិធម៌មួយបានកើតឡើងមកលើក្រុមគ្រួសាររបស់ លោកយាយ នុត សុខ ដើម្បីឲ្យបានដឹងរឿងពិតដល់ថ្នាក់ដឹកនាំបានដឹងនិងរកយុត្តិធម៌ឲ្យពួកគាត់ផង។ ការរំលោភបំពាន ដីលោកយាយ គឺមានការចូលរួមអនុវត្តពីខាងព្រះរាជ្ញារងម្នាក់ចុះដឹកនាំកម្លាំងចំរុះអនុវត្តន៌រុះរើផ្ទះសម្បែងដីលោកយាយ នុត សុខកាលពីថ្ងៃ១៦ខែកុម្ភៈ ឆ្នាំ២០២៤ តាមសាលលេខ ៧១ ”ញ” ចុះថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៨ តែមិនបានសំរេចដោយសាតែខាងលោកយាយ…

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពឲ្យបានទាំងអស់គ្នាសម្រាប់អ្នកក្នុងបន្ទុក ក្នុងក្រសួងបរិស្ថាន

ភ្នំពេញ​៖​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានថ្លែងជំរុញក្នុងពិធីផ្សព្វផ្សាយនេះថា ក្រសួងបរិស្ថានសូមលើកទឹកចិត្តឱ្យមន្រ្តីរាជការទាំងអស់-លើកជាសំណួរទៅអ្នកជំនាញផ្នែកនេះ ដើម្បីស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍ ដែលទទួលបានបន្ទាប់ពីខ្លួនស្ម័គ្រចិត្តលះបង់របបវិភាគទានថែទាំសុខភាពនេះឱ្យបានច្បាស់។ សុខភាពជាកត្តាចាំបាច់ណាស់សម្រាប់មន្រ្តីរាជការគ្រប់រូប ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងបរិស្ថាន នាថ្ងៃពុធ ទី០៦ ខែមីនា…

បទល្មើសសម្រាស់កើតឡើងពេញផ្ទៃទឹក ក្នុងស្រុកកំពង់លែង ពលរដ្ឋលើកឡើងថា មិនទាន់ឃើញសមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាបនោះទេ…

ខេត្តកំពង់ឆ្នាំង ៖ ក្រុមឈ្មួញបទល្មើសនេសាទហ៊ុំសម្រាស់ចាប់ត្រីរាប់រយដុំ ពាសពេញផ្ទៃទឹក ក្នុងភូមិសាស្រ្ត ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃហាក់បីដូចជាមិនមាន រស៊ើបដល់អាជ្ញាធរ ឬ សមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធណាមួយធ្វើការបង្ក្រាបសោះឡើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាមន្ត្រីជំនាញពាក់ព័ន្ធបានសើមមាត់ សើមករ អស់ហើយមើលទៅបានជានៅស្ងៀមស្ងាត់ឲ្យចឺម ។ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងបទល្មើស ហ៊ុំសម្រាស់ជម្រកត្រីពង ត្រង់ចំណុច ចុងផ្លូវទូក , ក្បាលកោះអ្នកតា , ថ្នល់ឈើទាល , និងចំណុចសាលាថ្ម…

You missed