ព័ត៌មាននានា

ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..! ក្រសួងព័ត៌មានបើកសិក្ខាសាលាស្តីពី ពិគ្រោះយោបល់បន្តលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន >> ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកជី គឹមហៃអភិបាលស្រុកស្អាង និងមន្ត្រី ៣រូបទៀត ត្រូវបានពលរដ្ឋប្ដឹង ទៅក្រសួងនិងស្ថាប័នកំពូលៗចំនួន ៥ ជុំវិញករណីរឿទឹកប្រាក់ ជាង៤០០០០ដុល្លារ.. ក្រសួងបរិស្ថាន បេីកសម្ពោធពិព័រណ៍ផ្សព្វផ្សាយដេីមឈេី និងចែកកូនឈេី  សកម្មជនបំផ្លាញព្រៃឈេី បានកំពុងសំរុកដឹកជញ្ជូន ធ្យូងឆ្លងដែនទៅលក់នៅប្រទេសវៀតណាម យ៉ាងសកម្ម តាមច្រកជាយឃ្លាំង ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល…

ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា«ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»ជាព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ជូនសាធារណជន ដូច្នេះថា៖ ព័ត៌មានដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា«ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួន»ជាព័ត៌មានក្លែងក្លាយ។ យោងតាមអាជ្ញាធរស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបានស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រមកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយមិនបានមើលក៏បានកិនស្លាប់ មិនមែនមកពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារមតិកុំមានការយល់ច្រឡំ និងបញ្ឈប់ការចែកចាយព័ត៌មានក្លែងក្លាយនេះ!

ជុំវិញករណី ឈ្មោះ តាប៉ាង ឈូសឆាយ លក់ដីរបស់រដ្ឋជាច្រើនហិកតា ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ មិនទាន់ចប់នោះទេ

ខេត្តកំពង់ស្ពឺ៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្រ រុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមថែមទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។ បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកនៅសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។ សមាសភាពចូលរួមមាន ១លោក អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ២លោក ប្រធាន អ.ម .ក មេធាវី តំណាង ឈ្មោះ តាប៉ាង។ បេីយោងតាម កំណត់ហេតុអង្គប្រជុំ កាលពីថ្ងៃទី១២…

អុញនោះ! មុជមិនជ្រៅ ទៅមិនដល់ ហើយលោក ឈិន ម៉ៅ ជាចាងហ្វាង អង្គភាពសារព័ត៌មាន បណ្ដាញសារព័ត៌មានថ្មី (ហៅកាត់ថា N3) និងឈ្មោះ ភួង រ៉ា ព្រមទាំងបក្ខពួក កំពុងធ្វើសកម្មភាព គៀងគរប្រជាពលរដ្ឋ  ធ្វើការឡាយវីឌីអូ បែបញ៉ុះញ៉ុង បង្កឱ្យមានភាពចលាច័លក្នុង ភូមិត្រពាំងឈូក..ក្នុងដំណាក់ការចុងក្រោយ បន់ព្រះសំពះទេវតា ហើយពេលនេះ

ខេត្ដក្រចេះ ៖ តោះបងប្អូនមកតាមដាន និងវិភាគទាំងអស់គ្នា ពេលនេះ មេខ្យល់ឈ្មោះ ភួង រ៉ា និងបក្ខពួក កំពុងធ្វើសកម្មភាពកៀងគរ ប្រជាពលរដ្ឋ ដែលមិនដឹងអីសោះរស់នៅតាំងឆ្នាំ២០១៣ មកធ្វើការឡាយវីឌីអូ តាមបណ្ដាញសង្គមហ្វេសប៊ុក តាមរយៈអង្គភាពសារព័ត៌មានមិនសូវល្បី ចំនួន ៤អង្គភាព ដឹកនាំដោយ ឈ្មោះ ឈិន ម៉ៅ តាមប្រភពបានឱ្យដឹងថា ឈ្មោះ ឈិន ម៉ៅ នេះបានជួលអង្គភាពសារព័ត៌មានមិនសូវល្បីក្នុងស្រុកមកធ្វើការផ្សាយដើម្បីបិទបាំងអំពើទុច្ចរិតរបស់បក្ខពួកខ្លួន ដែលបានធ្វើសកម្មភាពរុករានដីដែនជម្រកសត្វព្រៃកែវសីមា របស់រដ្ឋ លើសពីការរស់នៅអាស្រ័យផលជាក់ស្ដែង។ បើតាមការឡាយវីឌីអូ…

មានអាត្រាក់ទរ័ និងអាប៊ុលជាច្រើនគ្រឿងកំពុងតែឈូសឆាយដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយ រដ្ឋបាលព្រៃឈេីស្រុកជីក្រែងទាំងយប់ទាំងថ្ងៃយ៉ាងរង្គោះរង្គៀលពេញព្រៃ ដោយមិនមានច្បាប់អនុញ្ញាត្តិ……..

ខេត្តសៀមរាប ÷កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤ក្រុមការងារសារព័ត៍មានជាច្រើនអង្គភាពដោយទទួលបានដំណឹងពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី មានការងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងត្រពាំងត្រាវធំ?ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសយកមកដុតក៏គេមិនអោយទៅដែលដោយ និយាយថាមិនអោយចូល បើចង់ចូលទាល់តែជួបមេការរាយការណ៍តាម អាយកូមជាមុនសិន ! ពួកគាត់បន្តថាជុំវិញបរិវេនទីតាំងខាងលើនេះជាតំបន់ព្រៃរបោះ និងដីស្រែ។ បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្នល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមអ្នកកាន់អាយកូមសិន ។ប៉ុន្តែទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។ ដោយមានការ…

ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដបានដឹងខ្លួន ពូកគាត់លែងជឿការញុះញុងបោកបញ្ឆោតរបស់បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ខណៈក្រុមនេះកំពុងយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន..

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមិនមានវត្តមានចូលរួមមកជាមួយ លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់ និងក្រុមបក្ខពួក ឈ្មោះ ភួង រ៉ា នៅក្រសួងព័ត៌មាន នោះទេ ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅលើដីនិងអាស្រ័យផលពិតប្រាកដ ដោយពួកគាត់បានដឹងថា លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់នេះ និងក្រុមជនខិលខូចឈ្មោះ ភួង រ៉ា ដោយកន្លងមកយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន។ តាមប្រភពច្បាស់ការមួយបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីរថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានព័ត៌មាន…

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។ ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូចនិងអ្នកមានលុយ មានអំណាច អាចដាក់គ្រឿងចក្រ អេស្កា (អាប៊ុល) ឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃបរិស្ថាន របស់រដ្ឋគ្មានច្បាប់អនុញ្ញាត ធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា និងទុកលក់បន្តទៅឲ្យអ្នកមានលុយ…

ពលរដ្ឋ ជាប្រជា សហគមន៍ ព្រៃឡង់ សង្ឃឹមថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស៊ីជម្រៅ ការ ឃុបឃិតគ្នា លេីការទន្ទ្រាន ឈូសឆាយ កាប់ឆ្ការ និងដុតបំផ្លាញ ព្រៃ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្ដក្រចេះ

ខេត្តក្រចេះ÷ ភូមិសាស្រ្ដ ដែនជម្រកសត្វព្រៃ នៃព្រៃឡង់ ស្ថិតនៅក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដែលមានការគ្រប់គ្រងនិងការពារ ដោយមន្ត្រីអនុរក្សបរិស្ថាន និងក្រោមការទទួលខុសត្រូវ របស់ លោក ឆាយ ដួង សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានស្នាក់ការ១ គឺស្នាក់ការកំពតគយ និងមានស្នាក់ការរងជាច្រើនទៀត ដែលគ្រប់គ្រងដោយលោក សាំង សាខន នាយកដែន.! ដែលកំពុងរងនូវការទន្ទ្រាន ឈូសឆាយ កាន់កាប់ឆ្ការ ដុត បំផ្លាញយកដីធ្វើជាកម្មសិទ្ធិ…

បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ កំពុងកូរទឹកឱ្យល្អក់ ដើម្បីបិទបាំងអំពើរអាក្រក់របស់ខ្លួន…

ក្រចេះ៖ ថ្មីៗនេះអ្នកសារព័ត៌មានម្នាក់ រួមទាំងក្រុមជនខិលខូច ឈ្មោះ ភួង រ៉ា បានកំពុងដើរតួរយ៉ាងសស្រាកសស្រាំ កៀគរប្រជាពលរដ្ឋ និងបំភ័យប្រជាពលរដ្ឋឱ្យធ្វើការតវ៉ា ខណៈដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលលើដីដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមប្រភពច្បាស់ការណ៍មួយបានប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមខិលខូច ដែលបានចូលទៅបោះបង្គោលលើដីដែលមិនបានអាស្រ័យផលជាក់ស្ដែង កំពុងភ័យខ្លួន ប្រឈមមុខច្បាប់ បានប្រើល្បិចជាបំភ័យពលរដ្ឋដែលបានអាស្រ័យផលត្រឹមត្រូវ ធ្វើការតវ៉ា ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ដោយប្រាប់ប្រជាពលរដ្ឋថា និងមានគេមកយកដីរបស់ពួកគាត់ដែលកំពុងអាស្រ័យផល ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំខ្សឹម ស្រុកស្នួលមានការ ភ័យខ្លាច ព្រោះត្រូវបាត់បង់ដីរបស់ពួកគាត់។ ការ ញុះញង់ បំភ័យពលរដ្ឋនេះ ល្បិចរបស់ជនខិលខូច…

ដីគម្របព្រៃឈើរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងខេត្ដក្រចេះត្រូវបាន ឈ្មោះ ភួង រ៉ា និងក្រុមបក្ខពួកជាច្រើននាក់ទៀត រុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន

ក្រចេះ៖ ពិតជាមិនញញើតនឹងច្បាប់អ្វីបន្ដិសោះឡើយ ដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ រាប់ពាន់ហិកតា ត្រូវបានក្រុមខិលខូចលួចឃុបឃិតរុករានទន្ទ្រាន យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន សាងសង់ផ្ទះយ៉ាងអាណាធិបតេយ្យ សង្ស័យអាជ្ញាធរមួយចំនួនជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរ ទើបការរុករានទន្ទា្រនដីគម្របព្រៃរបស់រដ្ឋធ្វើបានយ៉ាងរលូនបែបនេះ។ បើតាមការបង្ហើបរបស់ប្រជាពលរដ្ឋប្រាប់ថា ការរុករានទន្ទ្រានដីគម្របព្រៃឈើរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យនេះ មានមេឃ្លោងមួយក្រុមបានទៅបំផុសបំផុលឱ្យប្រជាពលរដ្ឋជាច្រើនចូលទៅរុករានទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ មិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទីតាំងដីគម្របព្រៃដែលក្រុមខិលខូចចូលរុនរានទន្ទ្រាននោះ ស្ថិតនៅក្នុងភូមិត្រពាំងឈូក ឃុំខ្សឹម នឹងភូមិអូរគគីរ ភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននិយាយឱ្យដឹងថា ក្រុមមេឃ្លោងដែលបំផុសបំផុលចូលរុនរានដីព្រៃរបស់រដ្ឋទាំងនោះមានឈ្មោះដូចតទៅ÷ ទី១.ឈ្មោះ ភួង រ៉ា -ទី២.ឈ្មោះ…

មហាសន្និបាត UN នឹងជួបប្រជុំអំពីវិបត្តិសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស តាមសំណើក្រុមប្រទេសមួយចំនួន រួមមានទាំងកម្ពុជា

(ញូវយ៉ក)៖ ក្នុងលិខិតផ្ញើទៅកាន់បណ្តារដ្ឋជាសមាជិក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានប្រកាសជូនដំណឹងថា មហាសន្និបាត UN នឹងជួប្រជុំគ្នា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជម្លោះដែលត្រូវបានបង្កឡើងដំបូង ដោយការវាយប្រហារ​របស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៃតំបន់ Gaza Strip ទៅលើប្រទេសអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ មុនកិច្ចប្រជុំ UNGA នៅថ្ងៃព្រហស្បតិ៍ ក្រុមប្រឹក្សាសន្តិសុខ UN ក៏នឹងជួបពិភាក្សាគ្នាជុំវិញបញ្ហាខាងលើ នៅថ្ងៃអង្គារនេះផងដែរ។ មកទល់​ពេលនេះ ក្រុមប្រឹក្សាសន្តិសុខ…

You missed